នៅព្រឹកមិញនេះ បន្ទាប់ពីបានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យហើយ ឯកឧត្តម Maithripala Sirisena ប្រធានាធិបតីស្រលង្កា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពាក់កម្រងផ្កានៅវិមានព្រះបរមរូប និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»ផងដែរ។

តាមរយៈទស្សនកិច្ចផ្លូវដ្ឋនេះ គឺនឹងពង្រឹងបាននូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីកាន់តែរឹងមាំល្អប្រសើរថែមទៀត៕