សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ ការទប់ស្កាត់វិបត្តិទឹក នៅប្រទេសហុងគ្រី
សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំបន្ថែម ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរបន្តបង្កើនវិធានការ ទប់ទល់គ្រោះទឹកជំនន់
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញរៀចំពិធីលៀងសាយភោជន៍ ជូន ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ន៌ងលោកជំទាវ
ខ្ញុំតែងចម្រៀងថ្មីមួយបទដើម្បីអោយស្រប ជាមួយសភាពការណ៍ថ្មី
សារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក​ និងតាមរយៈអ៉ិនធេីណេតអនឡាញក្នុង​និងក្រៅប្រទេស​គ្រប់ប្រភេទ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតីស្រីលង្កា

នៅល្ងាចថ្ងៃទី១៨ មីនា ២០១៦ នេះ សម្ដេចតេជោហ៊ុន សែន បានអនុញ្ញាតឲ្យ ថោងលន់ ស៊ីសូលីត (Thongloun SISOULITH) ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងការបរទេសឡាវ ព្រមទាំងគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ជនរួមជាតិជាទីស្រឡាញ់ ! ចាប់តាំងពីខ្ញុំបានប្រើប្រាស់ Facebook គឺខ្ញុំតែងតែទទួលបាននូវព័ត៌មាន ក៏ដូចជាសំណូមពរផ្សេងៗពីបងប្អូនជនរួមជាតិមកពីគ្រប់ខេត្តក្រុងទូទាំងប្រទេស។ ទោះបីរវល់ក្នុងកិច្ចការរាជរដ្ឋាភិបាលយ៉ាងណាក្តី ក៏ខ្ញុំតែងឆ្លៀតពេលអានសារ សំណូមពរ និងដោះស្រាយបញ្ហាជូនបងប្អូនជនរួមជាតិដែលបានទំនាក់ទំនងមកខ្ញុំតាមរយៈ Facebook។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន កាលពីព្រឹកមិញនេះ គឺគណៈរដ្ឋមន្រ្តីបានអនុម័តទាំងស្រុង លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខិន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និង ព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា

នៅព្រឹកថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដឹកនាំអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ៃថ្ងនេះគឺជាខួបទី ៤៦ (១៨ មិនា ១៩៧០ -១៨ មិនា ២០១៦) នៃថ្ងៃដែល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ហើយគឺជាការចាប់ផ្តើមនៃសង្រ្គាមស៊ីវិលនៅកម្ពុជា។ លទ្ឋផលនៃរដ្ឋប្រហារ គឺបានធ្វើអោយមានសង្រ្គាមរាំរៃដែលបណ្តាលអោយបាត់បង់ជីវិតមនុស្ស សត្វ និងទ្រព្យសមត្តិជាច្រើន