សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ ការទប់ស្កាត់វិបត្តិទឹក នៅប្រទេសហុងគ្រី
សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំបន្ថែម ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរបន្តបង្កើនវិធានការ ទប់ទល់គ្រោះទឹកជំនន់
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញរៀចំពិធីលៀងសាយភោជន៍ ជូន ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ន៌ងលោកជំទាវ
ខ្ញុំតែងចម្រៀងថ្មីមួយបទដើម្បីអោយស្រប ជាមួយសភាពការណ៍ថ្មី
សារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក​ និងតាមរយៈអ៉ិនធេីណេតអនឡាញក្នុង​និងក្រៅប្រទេស​គ្រប់ប្រភេទ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតីស្រីលង្កា

នៅរសៀលថ្ងៃទី ១៧ មីនា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតអោយលោក Nicolay Fedorov អនុប្រធានទី១ក្រុមប្រឹក្សាសហព័ន្ឋ នៃសភារុស្សុី ចូលជួបសំដែងការគួសម និងពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅមជ្ឍមណ្ឌលកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតសាកលវិទ្យាល័យន័រតុន ចំនួន ៤០៧៣នាក់

រូបភាពមួយចំនួននេះ គឺខ្ញុំនៅវ័យយុវជនក្នុងដំណាក់កាលសង្រ្គាម និងនៅក្នុងតំណាក់កាល រំដោះ ប្រទេសកសាងសន្តិភាព ដែលពេលនោះគឺរូបខ្ញុំ និងយុវជន ទូទៅគ្មានឱកាសអ្វីច្រើនជាងការចូលរួម តស៊ូរំដោះជាតិទេ ដែលផ្ទុយស្រឡះពីតំណាក់កាលសព្វថ្ងៃនេះដែលយុវជនយុវនារី មានឱកាស និងជម្រើសល្អៗជាច្រើនច្រើនដើម្បីអនាគត៕

ថ្ងៃស្អែកគឺជាខួប ៤៦ ឆ្នាំ នៃរដ្ឋប្រហារយោធាទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ពីសំណាក់ពួក លន់ នុល (១៨ មិនា១៩៧០-១៨មិនា២០១៦)។ ផ្តើមពីរដ្ឋ ប្រហារយោធានេះហើយដែលកម្ពុជាយើងធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងបន្ទាប់មកធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍ បុ៉ល ពត។

នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតសាកលវិទ្យាល័យ ន័រតុន (Norton University)