នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯ.ឧ DU Jiahao សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន

នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្សសរុបចំនួន១,៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។

តាមរយៈគម្រោងសាសង់ផ្លូវចំនួន៣៤ខ្សែ នៅក្រុងព្រះសីហនុ ដែលចំណាយទឹកប្រាក់ជិត $៣០០ លានដុល្លារអាមេរិកនៅថ្ងៃនេះ គឺនឹងធ្វើអោយសោភ័ណភាពខេត្តកាន់តែស្រស់ស្អាត និងមានសុវត្ថិភាពខ្ពស់ ជាមួយហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ សក្តិសមជាខេត្តគំរូរបស់ប្រទេសដែលផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ

នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ ខ្សែ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ តាមរបាយការណ៍របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអោយដឹងថា ផ្លូវចំនួន ៣៤ខ្សែ ដែលត្រូវបើកការដ្ឋានសាងសង់នៅពេលនេះ គឺមានប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន៣ និងស្ពានចំនួន៦ប្រវែង ២៥២ម៉ែត្រ។

មេក្លោងរដ្ឋប្រហារនៅថ្ងៃទី ៩ វិច្ឆិកា ២០១៩ មិនបានសម្រេចមែន តែបានធ្វើអោយប្រជាពលរដ្ឋមួយចំនួនលង់ខ្លួនចាញ់បោកបានរត់ទៅពួនសំងំលាក់ខ្លួននៅតាមខេត្តក្រុងនានាមួយចំនួនដោយភ័យខ្លាចនិងតក់ស្លុត។ ហើយបងប្អូនមួយចំនួនទៀតដោយសារការភ័យខ្លាច ក៏បានរត់គេចខ្លួនទៅក្រៅប្រទេសដូចជាប្រទេសថៃ ហ្វីលីពីន…ជាដើម។